Jobs in HRINC Cambodia, The Best Employment, Career & Recruitment Site, Working in Cambodia

Are you a Student? Just Finished?

Looking for Experiences?

We have opening internship positions waiting for you right now.

Search Jobs


Eg: accounting, finance, information technology...

Poll

Do you like your current job?
 

SpringBoard4Cambodia

Featured Employers

HRINC Video

Branch Manager

Company profile

photo

HRINC (Cambodia) Co., Ltd

HRINC is the leading provider of HR Services to the Cambodia market and expanding to the South East Asia region.  We support multinational companies and leading ASEAN conglomerates and SMEs with their Human Resource needs, from consulting and market intelligence, to outsourcing and compliance as well as recruitment.


Job details

Job title: Branch Manager
Job code:
Salary Type: Negotiable
Sector: Private Sector
Industry: Banking/Financial Service
Minimum salary: 0
Maximum salary: 0
Job Level:
Job type: Full-Time
Country: Cambodia
Location: Phnom Penh
Job Category/ Job Function: Accounting / Finance and Audit
Description: សិទ្ធិអនុម័ត : តាមកំរិតសិទ្ធអនុវត្តផ្តល់ដោយថ្នាក់មានសមត្ថកិច្ច
រចនាសម្ព័ន្ធគ្រប់គ្រង :
  • ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់នាយកដ្ឋានគ្រប់គ្រងបណ្តាញាសាខ
  • រាយការណ៍ផ្ទាល់ជូននាយកដ្ឋានគ្រប់គ្រងបណ្តាញសាខា
  • តួនាទី និងភារកិច្ចរួម
  • តួនាទីនេះទទួលខុសត្រូវក្នុងការដឹកនាំ និងដំណើរការអាជីវកម្មរបស់សាខាអោយសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរព្រមទាំងផ្តល់គោលដៅលក់ផលិតផល និងការបញ្ជូនការលក់។ អ្នកកាន់តួនាទីនេះនឹងជំរុញលើកកម្ពស់លទ្ធផលការងាររបស់សាខាអោយបានខ្ពស់ តាមរយៈការផ្តល់សេវាដ៏ល្អ រួមទាំងស្តង់ដារសេវាធនាគារ ហើយធានាថាតម្រូវការប្រតិបត្តិការអតិថិជន និងប្រតិបត្តិការលក់ត្រូវបានបំពេញ។
តួនាទី និងភារកិច្ចលម្អិត
សមិទ្ធិផល

  • ដឹកនាំដំណើរការអាជីវកម្ម រៀបចំផែនការយុទ្ឋសាស្រ្តទីផ្សារ ដើម្បីផ្តល់នូវលទ្ធផលដ៏ល្អប្រសើរនៅគ្រប់ទិដ្ឋ ភាពសំខាន់ៗទាំងអស់ -
  • Funds Under Management (FUM) Growth, កំណើនប្រាក់ចំណូល, ផលិតភាព និងប្រាក់ចំណេញសាខា។
  • យល់ដឹងអំពីសេដ្ឋកិច្ចសាខា និងអ្វីដែល អាចធ្វើបានដើម្បីធ្វើឱ្យប្រសើរឡើងទៅរកប្រាក់ចំណេញបាន។
  • រក្សាការឃ្លាំមើលអ្នកប្រកួតប្រជែង-ធ្វើនូវអ្វីដែលអាចបានដើម្បីធ្វើឱ្យប្រសើរឡើងទៅរកប្រាក់ចំណេញ។
  • ជួបជាមួយបុគ្គលិកជាទៀងទាត់ ដើម្បីធានាបាននូវភាពប្រសើរឡើងជាបន្តចំពោះការផ្តល់សេវាអតិថិជន។
  • ពិនិត្យតាមដានរបាយការណ៍ចំនូលចំនាយជាប្រចាំរបស់សាខា។
  • រៀបចំរបាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ។
អតិថិជន:
  • ដើរតួនាទីជាអ្នកតស៊ូមតិដ៏សំខាន់ចំពោះអតិថិជនដែលមានស្រាប់ និងសក្តានុពល
  • ធានាថាបុគ្គលិកសេវាកម្មទាំងអស់ ប្រើប្រាស់ស្តង់ដារសេវាធនាគារ និងឈរជាជួរ (នៅពេលចាំបាច់) ដើម្បីគ្រប់គ្រង និងកាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជន
  • កសាងទំនាក់ទំនងល្អ និងយល់ពីកាលៈទេសៈហិរញ្ញវត្ថុរបស់អតិថិជន ពិសេសនៅពេលដែលពួកគាត់ថ្មីសម្រាប់នាគារ។ ធានាថាក្រុមលក់ ប្រតិបត្តិដូចគ្នានៅពេលណាជួបជាមួយអតិថិជនកម្នាក់ៗ។
  • យោងទៅលើអ្វីដែលបានយល់ដឹងអំពីតម្រូវការរបស់អតិថិជនចំពោះវិស័យធនាគារ, សូមផ្តល់អនុសាសន៍ល្អៗចំពោះផលិតផលធនាគារដែលសាកសមបំផុតសម្រាប់តម្រូវការរបស់ពួកគាត់។ ឬក៏ប្រាប់ទៅអ្នកណាម្នាក់ដែលជាមនុស្សសំខាន់ ប្រសិនបើអតិថិជននោះពិតជា ចាប់អារម្មណ៍ខ្លាំង។
  • ជាមួយនឹងក្រុមការងារ ទាក់ទងអតិថិជនថ្មី និងផ្តល់តម្លៃខ្ពស់អោយបានជាប្រចាំដើម្បីធានាថាអតិថិជន រីករាយជាមួយនឹងសេវាកម្មរបស់យើង និងបង្កើតតម្រូវការអតិថិជនឡើងវិញដើម្បីផ្តល់នូវផលិតផលធនាគារថ្មីៗដែលបំពេញទៅតាមតម្រូវការរបស់អតិថិជន។
  • កំណត់ និងដោះស្រាយយ៉ាងសកម្មលើការមិនពេញចិត្តរបស់អតិថិជន តាមដាន និងដោះស្រាយឡើងវិញចំពោះអតិថិជនណាម្នាក់ដែលត្អូញត្អែរដោយការវិនិច្ឆ័យ
  • ឬប្រាប់បន្តទៅអ្នកណាម្នាក់ទៀតយ៉ាងសមស្រប។
  • ស្វាគមន៍ចំពោះការត្អូញត្អែររបស់អតិថិជនដោយគិតថាជាឱកាសរៀនសូត្រ និងទទួលខុសត្រូវផ្ទាល់ខ្លួន
  • សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
ការត្រួតពិនិត្យហានិភ័យ:
  • បង្កើតវប្បធម៌គ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធិភាពនៅក្នុងសាខា
  • កែលំអជាបន្តអំពីការយល់ដឹងរបស់បុគ្គលិកទៅលើគ្រប់គោលនយោបាយនិងនីតិវិធីរបស់ធនាគារនិងបង្កើតអារម្មណ៍ថែទាំគ្នាទៅវិញទៅមកដោយបុគ្គលិក
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកប្រតិបត្តិ ដើម្បីធានានូវការអនុវត្តពេញលេញនៃគម្រោងហានិភ័យធនាគារ។
  • ធានាដល់ការរចនា ការវាស់វែង និងការរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ដាក់នៅក្នុងសូចនាករលទ្ធផលការងារ (KPI) របស់បុគ្គលិកទាំងអស់។
  • ជំរុញនិងគាំទ្រដល់ការបណ្តុះបណ្តាលអោយបានគ្រប់គ្រាន់ ដើម្បីធានាឱ្យបុគ្គលិកថ្មី និងមានស្រាប់ទាំងអស់ គឺបានយល់ដឹងគ្រប់គ្រាន់អំពីការគ្រប់គ្រងហានិភ័យ និងតម្រូវការអនុលោមតាមច្បាប់ ព្រមទាំងវាយតម្លៃនូវចំណេះដឹងដែលបានរៀនសូត្រផងដែរ។
  • ប្រាស្រ័យទាក់ទងជាទៀតទាត់ទៅបុគ្គលិកជុំវិញនិន្នាការហានិភ័យ និងបញ្ហា ដើម្បីបង្កើនការយល់ដឹងនិងកាត់បន្ថយការខាតបង់។
  • ធានាថាបុគ្គលិកអនុវត្តតាមគោលនយោបាយនិងនីតិវិធីធនាគារ។
  • រក្សាកំណត់ត្រាអតិថិជន និងសាខាអោយបានត្រឹមត្រូវ។
  • គ្រប់គ្រងអោយមានប្រសិទ្ធិភាពនូវការបំពាន/មិនបានបំពេញទៅតាមច្បាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់និងធ្វើការដោះស្រាយ។
មនុស្ស:
  • កសាង និងដឹកនាំក្រុមការងារដែលក្នុងនោះសមាជិកគ្រប់រូបមានមោទនភាពក្នុងការក្លាយជាផ្នែកមួយនៃធនាគារធនាគារ, ត្រេកត្រអាលអំពីការទំនាក់ទំនងជាមួយអតិថិជននិងចង់ធ្វើឱ្យក្រុមទទួលបានជោគជ័យ។
  • ម្ចាស់ការទៅលើលទ្ធផលការងារ និងការអភិវឌ្ឍរបស់ក្រុមការងារ។
  • ណែនាំក្រុមនិងផ្តល់សិទ្ធិអំណាចដល់ក្រុម ដើម្បីសម្រេចអោយបាននូវសមត្ថភាពដ៏ល្អបំផុតរបស់ក្រុម។
  • អភិវឌ្ឍនិងរក្សាអោយបាននូវ ការបើកចិត្តគំនិត ភាពស្មោះត្រង់ និងពេញចិត្តចំពោះបរិយាកាសជាក្រុម
  • ហ្វឹកហាត់ និងផ្តល់ព័ត៌មានត្រឡប់ដោយភាពស្មោះត្រង់ ដើម្បីកែលម្អបុគ្គលិក និងរក្សាកំណត់ត្រា និងដំណើរការតាមដាន ។
  • ទទួលស្គាល់ និងអបអរភាពជោគជ័យនៅក្នុងក្រុមការងារ។
តួនាទី និងភារកិច្ចបន្ថែមចាំបាច់
  • សិក្សា និងអនុវត្ដឱ្យបានល្អតាមគោលការណ៍-នីតិវិធីជំនាញ និងបទបញ្ជាទាំងឡាយ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
  • ក្នុងនាមនាយកសាខាទទួលខុសត្រូវធ្វើកិច្ចការផេ្សងៗទៀត តាមការចាត់តាំងឬតាមតម្រូវការរបស់ប្រធានក្នុងសមត្ថកិច្ចតួនាទី
  • អនុវត្ដការងារក្នុងតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីសម្រេចឱ្យបានជោគជ័យ តាមទស្សនៈ
  • និងបេសកកម្ម របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
  • រាល់បញ្ហាដែលកើតមានក្នុងរង្វង់តួនាទី ត្រូវរាយការណ៍ជាបន្ទាន់ជូនដល់អ្នកគ្រប់គ្រងផ្ទាល់ តាមរចនា សម័្ពន្ធ ដើម្បីដោះស្រាយ ឲ្យបានទាន់ពេល
  • ចូលរួមរក្សាកិត្ដិយស, កេរ្ដិ៍ឈ្មោះ និងវប្បធម៌ការងារ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាពិសេសចូលរួមរក្សា និងអនុវត្ត នូវគុណតម្លៃ របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
How to Apply:

Interested candidates are invited to submit Curriculum Vitae to the E-mail address below:
Contact Person: Ms.Hong Sokheng
E-mail: HONG.Sokheng@hrinc.com.kh
Tell: 023 211 437
Address: 10, Oknha Pich Avenue (Street 242), Sankat Chaktumok, Khan Daun Penh Phnom Penh
Website: www.hrinc.com.kh , www.hrinc.asia

Status: Approved
Deadline: 2019-08-30 17:30:00
Premium job: No
Employer: HRINC (Cambodia) Co., Ltd
Back   Back   Views   Hits:55   Apply to this job   Apply       Add note     Add note        


You are here: Home Page