Jobs in HRINC Cambodia, The Best Employment, Career & Recruitment Site, Working in Cambodia

Are you a Student? Just Finished?

Looking for Experiences?

We have opening internship positions waiting for you right now.

Search Jobs


Eg: accounting, finance, information technology...

Poll

Do you like your current job?
 

SpringBoard4Cambodia

Featured Employers

HRINC Video

​អ្នក​សម្រប​សម្រួល​សហគមន៍​

Company profile

photo

SILAKA

អង្គការ​សីលការ​ (SILAKA Cambodia) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយដែល​បម្រើផល​ប្រយោជន៍​ជាសាធារណៈ​ មិនរក​ប្រាក់ចំណេញ​ និងមិន​បម្រើផល​ប្រយោជន៍​ឲ្យគណបក្ស​នយោបាយណា​មួយឡើយ​ ហើយ​បានបង្កើត​ និងចុះបញ្ជី​ជាផ្លូវការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ នៃព្រះរាជា​ណា​ចក្រកម្ពុជា​ នៅឆ្នាំ១៩៩៧ ។


Job details

Job title: ​អ្នក​សម្រប​សម្រួល​សហគមន៍​
Job code:
Salary Type: Negotiable
Sector: Not-for-Profit Sector(NGO)
Industry: NGO
Minimum salary: 200
Maximum salary: 220
Job Level: Entry Level (0 – 3 years’ experience)
Job type: Contractor base (fixed duration)
Country: Cambodia
Location: Kandal
Job Category/ Job Function: Other
Description:

តំបន់​ប្រតិ​បត្តិការ​ : ក្រុង​តាខ្មៅ ​និងស្រុក​កៀនស្វាយ ​ខេត្តកណ្តាល​

​រយៈ​ពេល​ : ​ខែមករា-ខែកញ្ញា ​ឆ្នាំ២០២០​

​ការលើក​ទឹកចិត្ត​ : ​ប្រាក់បៀរវត្ស ​និងប្រាក់​ឧបត្ថម្ភ​សម្រាប់​បេសកកម្ម​នៅក្រៅតំបន់គោលដៅ​របស់ខ្លួន ។​


Main Duties and Responsibilities

  • ការ​ទទួល​ខុសត្រូវ​របស់​អ្នកសម្រប​សម្រួល​សហគមន៍៖​
  • ​ចូលរួម​រៀប​ចំផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ ប្រចាំ​ត្រីមាស​ ប្រចាំខែ ​និងប្រចាំ​សប្តាហ៍​
  • ​ចូលរួម​រៀបចំផែនការ​ថវិកា​សកម្មភាព​ប្រចាំឆ្នាំ​ ប្រចាំត្រីមាស​
  • រៀបចំ​ និងសរសេរ​របាយការណ៍​សកម្មភាព​ពាក់កណ្តាលខែ​ ប្រចាំខែ​ និងប្រចាំត្រីមាស
  • ​សហការ​ជាមួយប្រធាន​គម្រោង​ ឬ​ មន្ត្រីគម្រោង​ ក្នុងការអនុវត្ត​សកម្មភាព​ដើម្បី​សម្រេចនូ​វគោល​ដៅគម្រោង
  • ​ធ្វើការ​កំណត់​បញ្ហានូវ​បញ្ហា​ និងសម្រប​សម្រួល​រកដំណោះ​ស្រាយ​ដោយផ្ទាល់​ជាមួយអាជ្ញាធរ​ដែល​ពាក់ព័ន្ធ
  • ធ្វើឲ្យប្រាកដនូវ​ទំនាក់ទំនង​ល្អជាមួយ​អាជ្ញាធរ​ថ្នាក់ឃុំ-សង្កាត់ ​ថ្នាក់ស្រុក-ក្រុង​ និងថ្នាក់ខេត្ត​ និង​​អ្នកពាក់​ព័ន្ធផ្សេងៗ​ទៀតនៅក្នុងស​ហគមន៍មូលដ្ឋាន
  • ​សម្រប​សម្រួល ​រៀបចំរាល់​កិច្ចប្រជុំ ​ វគ្គបណ្តុះ​បណ្តាល​ យុទ្ធនាការ​សាធារណៈ ​ កិច្ចសន្ទនា​ថ្នាក់​ក្រោមជាតិ​ សន្និបាតរ​បស់គពអល​ និងសកម្មភាព​ផ្សេងៗទៀត​ ស្របតាម​ការកំណត់ក្នុង​ផែនការ​ប្រចាំឆ្នាំ​របស់គម្រោង
  • ​ធ្វើការពង្រឹង​សមត្ថភាព​បន្ថែម​នៃសកម្មភាព​របស់​គម្រោង​ដល់ក្រុលគោល​ដៅជាយុវជន​ និងគព​អល ​ដើម្បី​ឆ្លើយតប​ទៅនឹងគោល​ដៅរបស់គម្រោង
  • ចូលរួមរៀបចំ​ និងសម្រប​សម្រួល​សរសេរ​ករណី​សិក្សាប្រ​ចាំត្រីមាស​ ឬ ​សកម្មភាព​ជោគជ័យផ្សេងៗ
  • ថតរូប​ និងសរសេរ​អត្ថបទរាយ​ការណ៍ខ្លីៗ​រាល់ពេល​អនុវត្តន៍​សកម្មភាព ​និងផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់គពអល ​និងរក្សា​ទុកនូវរូប​ភាពទាំងនោះ
  • ចូលរួម​សម្រប​សម្រួល​ និងពង្រឹង​សមត្ថភាព​ដល់យុវជន​ និងគពអល​ ក្នុងការសរសេរ​កំណត់ហេតុ​ និងរបាយ​ការណ៍​សកម្មភាព
  • ​ចូលរួមកិច្ចប្រជុំ​ ឬ​ សកម្មភាព​ផ្សេងៗ​ តាមការចាត់​តាំងរបស់អ្នក​គ្រប់គ្រងផ្ទាល់​ ឬ ​ប្រធា​នគម្រោង
  • ចូលរួម​អនុវត្ត​លក្ខន្តិកៈ ​និងគោល​នយោបាយ​នានាដែល​មានជាធរមាណ​របស់អង្គការ​សីលការ​
  • ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​ ឬ ​សារពើភណ្ឌ​មានតម្លៃ​ផ្សេងៗរបស់​អង្គការសីលការ​
  • អនុវត្ត​ការងារមួយ​ចំនួនបន្ថែម​តាមការស្នើសុំ​របស់អ្នក​គ្រប់គ្រងផ្ទាល់ ។

 

Job Requirements

  • លក្ខខណ្ឌ​របស់​អ្នកសម្របសម្រួល​សហគមន៍
  • ជាយុវជន​ខ្មែរដែល​មានអាយុ​ចន្លោះ ១៨-៣៥ ឆ្នាំ ​និងមាន​សញ្ជាតិខ្មែរ​
  • ​មានទីលំ​នៅក្នុង​ខេត្តកណ្តាល​
  • ​មានភាព​ស្មោះត្រង់ ​សីលធម៌​ និងអត់ធ្មត់​ចំពោះការងារ ​ជាពិសេស​អាចធ្វើ​ការងារ​ជាក្រុមបាន​
  • ជាប់​ ឬ ធ្លាក់​បាក់ឌុប​
  • ​អាចប្រើប្រាស់​កុំព្យូទ័រ ​Ms. Word, Ms. Excel, Ms. PowerPoint, E-mail, និង​បណ្តាញសង្គម​
  • ​អាចប្រើ​ប្រាស់ភាសា​អង់គ្លេស​បានខ្លះ​កាន់តែប្រសើរ
  • ​អាចសរសេររ​បាយការណ៍​អំពីសកម្មភាព​ដែលបានអនុវត្ត​
  • ​មានទោចក្រ​យាន្តយន្ត​ ឬ ម៉ូតូផ្ទាល់ខ្លួន​
  • ស្ត្រី ​ជនពិការ​ និងជនជាតិ​ដើមភាគតិច​ ត្រូវបាន​លើកទឹកចិត្ត ។

 

ប្រសិន​បើបេក្ខជន​មានចំណាប់​អារម្មណ៍ ​សូមផ្ញើប្រវត្តិរូប​ ឬCV និង ​ចំណាប់​អារម្មណ៍​ មកកាន់​អង្គការសីលការតាមរយៈ​ព័ត៌មាន​ដោយបានផ្ដល់​ជូននៅក្នុងព័ត៌​មាន​ទំនាក់ទំនង៖​

Contact Person: Mr. Khun Pring (Administration Officer)

Email: khunp@silaka.orgsilaka@silaka.org

Phone: +855 77 790 912 / 855 23 217 872

Websitewww.silaka.org

Address: Street 37BT , Boeng Tumpun Sangkat, Mean Chey Khan, Phnom Penh Capital, Cambodia


ព័ត៌​មានបន្ថែម​៖

អង្គការ​សីលការ ​មិនគិតថ្លៃ​នៅដំណាក់​កាលណាមួយ​ក្នុងការជ្រើស​រើសឡើយ​

អង្គការ​សីលការ ​មានគោលការណ៍​មិនរើសអើង​ និងគ្មានការ​បៀតបៀន​ផ្លូវភេទ​នៅកន្លែងធ្វើការ​

ស្ត្រី ជ​នពិការ ​ជនជាតិដើម ​អ្នកស្រលាញ់​ភេទដូចគ្នា ​ត្រូវបានលើក​ទឹកចិត្តឱ្យដាក់ពាក្យ

អង្គការ​យើង​លើកទឹក​ចិត្តសម្រាប់​ការដាក់​ពាក្យកាន់តែ​ឆាប់កាន់តែ​ប្រសើរ ។​

Status: Approved
Deadline: 2020-02-14 14:10:00
Premium job: No
Employer: SILAKA
Back   Back   Views   Hits:29   Apply to this job   Apply       Add note     Add note        


You are here: Home Page